ព័ត៌មានថ្មីបំផុត
ads banner
សម្តេចធិបតី៖​ ជីវិតប្រជាពលរដ្ឋត្រូវការ៣សំខាន់​ គឺសុខភាព ចំណេះដឹង និងជីវភាពរស់នៅប្រចាំថ្ងៃ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ៣១, ផ្លូវជាតិលេខ៣៣ និងផ្លូវជាតិលេខ៤១ ដែល​តភ្ជាប់ភូមិសាស្ត្រខេត្តតាកែវ,​ កំពត, កណ្តាល, កំពង់ស្ពឺ និង​កែប និងជាហេដ្ឋា​រចនាសម្ព័ន្ធសេដ្ឋកិច្ចដ៏សំខាន់មួយទៀត ឆ្ពោះ​ទៅកាន់បណ្តាគោលដៅផ្សេងៗ នាព្រឹកថ្ងៃអង្គារ ទី២៩ ខែមេសា ឆ្នាំ២០២៥ ថា ជីវិតប្រជាពលរដ្ឋត្រូវការ៣សំខាន់ គឺសុខភាព, ចំណេះដឹង និងជីវភាព​រស់នៅប្រចាំថ្ងៃ ដូចនេះទើប​រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការគន្លឹះចំនួន៥ ដើម្បីលើកកម្ពស់​តម្រូវការស្នូលទាំង៣នេះ សំដៅធានាការបំពេញសេចក្តីត្រូវ និងការអភិវឌ្ឍប្រកបដោយចីរភាព និងប្រសិទ្ធភាព។ រាជរដ្ឋាភិបាលក៏បានបើកចំហក្នុងការធ្វើពាណិជ្ជកម្មជាមួយគ្រប់បណ្តា​ប្រទេសទាំងអស់ ខិតខំទាញយកពីគ្រប់សក្កានុពលទាំងក្នុង និងក្រៅប្រទេស ដើម្បីបន្តជំរុញការ​អភិវឌ្ឍ និងការពារនូវអ្វីៗដែលមានស្រាប់ និងបន្តឆ្ពោះទៅមុខបន្ថែមទៀត។ បន្ថែមពីនេះ, សម្តេចធិបតី បានគូសបញ្ជាក់អំពីសារសំខាន់នៃការអភិវឌ្ឍលើផ្លូវ-ថ្នល់ ដែលជាអាទិភាពទី២ ក្នុងចំណោមអាទិភាពទាំង៥ របស់រាជរដ្ឋាភិបាល ក្នុងការយកចិត្តទុកដាក់ និងជំរុញការវិនិយោគ។ ផ្លូវ-ថ្នល់ ជាសរសៃឈាមយ៉ាងសំខាន់ ប្រៀបបានទៅនឹង​សរសៃ​ឈាមក្នុងខ្លួនមនុស្ស ដែលធានាដល់ភាពរស់នៅប្រចាំថ្ងៃ។ ដូចនេះ ការវិនិយោគលើការកសាងផ្លូវ-ថ្នល់, ស្ពាន ជាជម្រើស​ដ៏​ត្រឹមត្រូវបំផុតក្នុងការចែករំលែកភាគលាភនៃការរីកចម្រើនទៅដល់ប្រជាពលរដ្ឋពិតប្រាកដ និងស្មើ​ភាព។ បច្ចុប្បន្ននេះ,​យើងទទួលបានមនុញ្ញផល ជាផ្លែផ្កានៃផ្ការីកនៃចលនាកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍពីខេត្តមួយទៅខេត្តមួយ […]
ads banner
អត្ថបទរបស់ AVI Voice on AMS
ads banner
អត្ថបទរបស់ Cambodia 2050
ads banner