ព័ត៌មានថ្មីបំផុត
ads banner
សម្តេចធិបតី ហ៊ុន ម៉ាណែត អបអរសាទរចំពោះជោគជ័យរបស់គណបក្សសកម្មភាពប្រជាជន (People’s Action Party) របស់ឯកឧត្តម Lawrence Wong
នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបញ្ជាក់ថា សម្តេចទើបបានជួបពិភាក្សាជាមួយ ឯកឧត្តម Lawrence Wong នាយករដ្ឋមន្ត្រីសិង្ហបុរី តាមរយៈទូរស័ព្ទ ដើម្បីអបអរសាទរចំពោះជោគជ័យនៃគណបក្សសកម្មភាពប្រជាជន (People’s Action Party – PAP) ក្នុងការបោះឆ្នោតសហព័ន្ធ ថ្ងៃទី ៣ ខែឧសភា ឆ្នាំ ២០២៥ ដែលបានបញ្ចប់កន្លងទៅ។ សម្តេចធិបតីបានបញ្ជាក់ថា ការកើនឡើងនៃចំនួនអាសនៈក្នុងសភា និងសំឡេងគាំទ្រដល់គណបក្ស PAP បានបង្ហាញឱ្យឃើញនូវទំនុកចិត្តខ្ពស់របស់ប្រជាពលរដ្ឋសិង្ហបុរី ចំពោះការដឹកនាំរបស់នាយករដ្ឋមន្ត្រី Lawrence Wong។ សម្តេចបានរំលឹកថា ក្នុងអំឡុងទស្សនកិច្ចផ្លូវការនៅប្រទេសសិង្ហបុរីកាលពីខែមិថុនា ឆ្នាំ ២០២៤ បន្ទាប់ពីឯកឧត្តម Lawrence Wong បានចូលកាន់តំណែងជាផ្លូវការ លយើងទាំងពីរបានមានកិច្ចពិភាក្សាជាច្រើន ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគីរវាងប្រទេស និងប្រជាជនទាំងពីរ។ ឆ្នាំនេះ ក៏ជាខួបលើកទី៦០ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងសិង្ហបុរីផងដែរ។ សម្តេចធិបតីបង្ហាញជំនឿថា ក្រោមការដឹកនាំរបស់ឯកឧត្តម Lawrence Wong […]
ads banner
អត្ថបទរបស់ AVI Voice on AMS
ads banner
អត្ថបទរបស់ Cambodia 2050
ads banner