ព័ត៌មានថ្មីបំផុត
ads banner
នាវាចម្បាំងកងទ័ពជើងទឹកវៀតណាម និងនាវាចម្បាំងកងទ័ពជើងទឹករុស្ស៊ី ចូលសំចតនៅកំពង់ផែមូលដ្ឋានសមុទ្ររាម និងនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ
ភ្នំពេញ៖ នាវាចម្បាំងកងទ័ពជើងទឹកប្រជាជនវៀតណាម​ បានចូល​សំចត​នៅកំពង់ផែមូលដ្ឋានសមុទ្ររាម រយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥។ ចំណែកនាវាចម្បាំង​កងទ័ព​ជើងទឹកសហព័ន្ធរុស្ស៊ីចំនួន០៣គ្រឿង ក៏បានចូលសំចតនៅកំពង់​ផែស្វយ័តក្រុងព្រះសីហនុ និងធ្វើទស្សនកិច្ចនៅកម្ពុជា រយៈពេល៤ថ្ងៃ ចាប់ថ្ងៃទី២៨ ខែមេសា ដល់ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៥។ នាវាចម្បាំងកងទ័ពជើងទឹកប្រជាជនវៀតណាម បានចូលសំចតនៅកំពង់ផែមូលដ្ឋានសមុទ្ររាម រយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ ដោយមានការទទួលស្វាគមន៍ពីលោកឧត្តមនាវីត្រី ងួន ឧត្តម មេបញ្ជាការរងមូលដ្ឋានសមុទ្ររាម។ ការចូលចតនេះ គឺក្នុងគោលបំណង ដើម្បីពង្រឹងចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកងទ័ព ជើងទឹកនៃប្រទេសទាំងពីរកម្ពុជា-វៀតណាម។ នាវាចម្បាំងកងទ័ពជើងទឹកប្រជាជនវៀតណាម ដឹកនាំដោយវរៈនាវីឯកបម្រុង ម៉ាយ ដាំងហ្សាញ់ មេបញ្ជាការរង និងជានាយសេនាធិការបញ្ជាការដ្ឋានតំបន់៥ កងទ័ពជើងទឹកប្រជាជនវៀតណាម។ គួរបញ្ជាក់ថា នាវាចម្បាំងរបស់កងទ័ពជើងទឹកប្រជាជនវៀតណាម គឺជានាវាបរទេសទី២ ហើយត្រូវបានអនុញ្ញាតឱ្យចូលសំចត​នៅ​កំពង់ផែមូលដ្ឋានសមុទ្ររាម ក្រោយពីបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវ​ការ​នូវមជ្ឈមណ្ឌលភស្តុភារ និងហ្វឹកហ្វឺនរួមគ្នាកម្ពុជា-ចិន កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។ […]
ads banner
អត្ថបទរបស់ AVI Voice on AMS
ads banner
អត្ថបទរបស់ Cambodia 2050
ads banner