ព័ត៌មានថ្មីបំផុត
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ថា ការប្រកួតប្រជែងរបស់ប្រទេសមហាអំណាច ជាពិសេស សង្គ្រាមពាណិជ្ជកម្មដែលផ្សារភ្ជាប់ ជាមួយភូមិសាស្ត្រនយោបាយ កំពុងជះឥទ្ធិពលអវិជ្ជមានមកលើប្រទេសជាច្រើនរួមទាំងប្រទេសកម្ពុជា និងវៀតណាមផងដែរ។ ស្ថិតក្នុងស្ថានភាពបែបនេះ និងជាងពេលណាៗទាំងអស់ យើងត្រូវសហការ និងជួយគ្នាទៅវិញទៅមក ស្របតាមស្មារតី «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ស្ថិរភាពយូរអង្វែង»។ សម្តេចតេជោ ចង់ឃើញប្រទេសទាំងពីរពង្រីកនូវពាណិជ្ជកម្មជាមួយគ្នាក្នុងនាមជាប្រទេសជិតខាង ដោយមិនគួរសំឡឹងមើលទីផ្សារនៅឆ្ងាយពេកនោះទេ។ ការបញ្ជាក់នេះ ក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម ផាម មិញជិញ (PHAM Minh Chinh) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម កាលពីរសៀថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ក្នុងឱកាស សម្ដេចតេជោ និងគណៈប្រតិភូចូលរួមពិធីអបអរសាទរខួប៥០ឆ្នាំនៃថ្ងៃរំដោះភាគខាងត្បូង និងការបង្រួបបង្រួមប្រទេសវៀតណាម។ យោងតាម ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងថា ឯកឧត្តមនាយករដ្ឋមន្រ្តីវៀតណាម បានសម្តែងនូវការស្វាគមន៍ចំពោះសម្តេចតេជោ ដែលបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចូលរួមក្នុងខួប៥០ឆ្នាំ នៃថ្ងៃរំដោះភាគខាងត្បូងនិងបង្រួបបង្រួមវៀតណាម នៅទីក្រុងហូជីមីញនៅពេលនេះ។ ឯកឧត្តម អរគុណកម្ពុជា ដែលបានចូលរួមចំណែកនៅក្នុងការជួយវៀតណាមឱ្យសម្រេចបានជោគជ័យ។ ឯកឧត្តមក៏អរគុណរាជរដ្ឋាភិបាលកម្ពុជា […]
AVI Voice
គោលបំណងចែករំលែកចំណេះដឹង និងការវិភាគដល់ប្រិយមិត្តអ្នកស្តាប់ជាពិសេសយុវជនលើប្រធានបទសំខាន់ៗដូចជាភូមិសាស្រ្តនយោបាយនិងសេដ្ឋកិច្ចសកលនិងក្នុងតំបន់ការអភិវឌ្ឍដោយចីរភាព សេដ្ឋកិច្ចឌីជីថលនិងនវានុវត្តន៍បច្ចេកវិទ្យាដើម្បីរួមចំណែក ក្នុងការអភិវឌ្ឍនូវសមត្ថភាព និងការយល់ដឹងរបស់យុវជនកម្ពុជាជំនាន់ថ្មីក៏ដូចជា ផ្សព្វផ្សាយឲ្យអន្តរជាតិយល់ដឹងនិងស្គាល់កាន់តែច្បាស់អំពីកម្ពុជា។ —
អត្ថបទរបស់ AVI Voice on AMSCambodia 2050
ផ្តល់ចំនេះដឹងដល់អ្នកពាក់ព័ន្ធដើម្បីសហការចូលរួមអភិវឌ្ឍន៍ប្រទេសកម្ពុជា ក្នុងគោលដៅប្រែក្លាយទៅជាប្រទេសចំណូលមធ្យមកំរិតខ្ពស់ តាមរយៈកិច្ចពិភាក្សាសុីជំរៅ បង្កើនសមត្ថភាព ជំនាញ និងចំណេះដឹងលើគ្រប់វិស័យតាមរយៈការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា និងតភ្ជាប់ទំនាក់ទំនងនៅឆាកអន្តរជាតិ។
អត្ថបទរបស់ Cambodia 2050