ព័ត៌មានថ្មីបំផុត
ភ្នំពេញ៖ នាវាចម្បាំងកងទ័ពជើងទឹកប្រជាជនវៀតណាម បានចូលសំចតនៅកំពង់ផែមូលដ្ឋានសមុទ្ររាម រយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥។ ចំណែកនាវាចម្បាំងកងទ័ពជើងទឹកសហព័ន្ធរុស្ស៊ីចំនួន០៣គ្រឿង ក៏បានចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងធ្វើទស្សនកិច្ចនៅកម្ពុជា រយៈពេល៤ថ្ងៃ ចាប់ថ្ងៃទី២៨ ខែមេសា ដល់ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៥។ នាវាចម្បាំងកងទ័ពជើងទឹកប្រជាជនវៀតណាម បានចូលសំចតនៅកំពង់ផែមូលដ្ឋានសមុទ្ររាម រយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ ដោយមានការទទួលស្វាគមន៍ពីលោកឧត្តមនាវីត្រី ងួន ឧត្តម មេបញ្ជាការរងមូលដ្ឋានសមុទ្ររាម។ ការចូលចតនេះ គឺក្នុងគោលបំណង ដើម្បីពង្រឹងចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកងទ័ព ជើងទឹកនៃប្រទេសទាំងពីរកម្ពុជា-វៀតណាម។ នាវាចម្បាំងកងទ័ពជើងទឹកប្រជាជនវៀតណាម ដឹកនាំដោយវរៈនាវីឯកបម្រុង ម៉ាយ ដាំងហ្សាញ់ មេបញ្ជាការរង និងជានាយសេនាធិការបញ្ជាការដ្ឋានតំបន់៥ កងទ័ពជើងទឹកប្រជាជនវៀតណាម។ គួរបញ្ជាក់ថា នាវាចម្បាំងរបស់កងទ័ពជើងទឹកប្រជាជនវៀតណាម គឺជានាវាបរទេសទី២ ហើយត្រូវបានអនុញ្ញាតឱ្យចូលសំចតនៅកំពង់ផែមូលដ្ឋានសមុទ្ររាម ក្រោយពីបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវមជ្ឈមណ្ឌលភស្តុភារ និងហ្វឹកហ្វឺនរួមគ្នាកម្ពុជា-ចិន កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។ […]
AVI Voice
គោលបំណងចែករំលែកចំណេះដឹង និងការវិភាគដល់ប្រិយមិត្តអ្នកស្តាប់ជាពិសេសយុវជនលើប្រធានបទសំខាន់ៗដូចជាភូមិសាស្រ្តនយោបាយនិងសេដ្ឋកិច្ចសកលនិងក្នុងតំបន់ការអភិវឌ្ឍដោយចីរភាព សេដ្ឋកិច្ចឌីជីថលនិងនវានុវត្តន៍បច្ចេកវិទ្យាដើម្បីរួមចំណែក ក្នុងការអភិវឌ្ឍនូវសមត្ថភាព និងការយល់ដឹងរបស់យុវជនកម្ពុជាជំនាន់ថ្មីក៏ដូចជា ផ្សព្វផ្សាយឲ្យអន្តរជាតិយល់ដឹងនិងស្គាល់កាន់តែច្បាស់អំពីកម្ពុជា។ —
អត្ថបទរបស់ AVI Voice on AMSCambodia 2050
ផ្តល់ចំនេះដឹងដល់អ្នកពាក់ព័ន្ធដើម្បីសហការចូលរួមអភិវឌ្ឍន៍ប្រទេសកម្ពុជា ក្នុងគោលដៅប្រែក្លាយទៅជាប្រទេសចំណូលមធ្យមកំរិតខ្ពស់ តាមរយៈកិច្ចពិភាក្សាសុីជំរៅ បង្កើនសមត្ថភាព ជំនាញ និងចំណេះដឹងលើគ្រប់វិស័យតាមរយៈការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា និងតភ្ជាប់ទំនាក់ទំនងនៅឆាកអន្តរជាតិ។
អត្ថបទរបស់ Cambodia 2050