ព័ត៌មានថ្មីបំផុត
ads banner
សម្តេចធិបតី៖ ការអភិវឌ្ឍប្រព័ន្ធចម្រោះទឹកកខ្វក់ គឺជាការគិតគូរអំពី​សុខ​​ភាពរបស់ប្រជាពលរដ្ឋ ព្រោះសុខភាពប្រជាពលរដ្ឋ គឺជាកម្លាំងជាតិ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធីបើកការដ្ឋានគម្រោង​អភិវឌ្ឍប្រព័ន្ធចម្រោះទឹកកខ្វក់ក្នុងក្រុងតាខ្មៅ ក្រោមក្របខ័ណ្ឌឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ នាថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ ថា ការអភិវឌ្ឍប្រព័ន្ធចម្រោះទឹកកខ្វក់​ គឺជាការគិតគូរអំពីសុខភាពរបស់ប្រជាពលរដ្ឋ ព្រោះសុខភាពប្រជាពលរដ្ឋ គឺជាកម្លាំងជាតិរបស់យើង។ ប្រជាពលរដ្ឋដែលមានសុខភាពល្អ គឺជាធនធានរបស់ជាតិ ប៉ុន្តែប្រជាពលរដ្ឋដែលមានសុខភាពមិនល្អ គឺជាបន្ទុករបស់ជាតិ។ បន្ថែមពីនេះ, ការរៀបចំបង្កើតសមិទ្ធផលបន្ថែមនានា នៅតាមមន្ទីរពេទ្យ ដូចជា មន្ទីរពេទ្យតេជោសន្តិភាព, មន្ទីរតេជោកោះធំ, អគារវះកាត់នៅមន្ទីរពេទ្យបង្អែកសៀមរាប និងការរៀបចំប្រព័ន្ធចម្រោះទឹកកខ្វក់នៅពេលនេះ​ គឺជាការគិតគូរអំពីសុខភាពរបស់ប្រជាពលរដ្ឋ។ មួយវិញទៀត, ពាក់ព័ន្ធនឹងការងារសុខាភិបាល គឺត្រូវគិតគូរអំពីសុខភាពរបស់ប្រជាពលរដ្ឋ ដែលត្រូវផ្ដោតសំខាន់លើការបង្ការកុំឱ្យកើតមានជំងឺ រួមទាំងជំងឺដែលពាក់ព័ន្ធនឹងបរិស្ថាន ដើម្បីឱ្យប្រជាពលរដ្ឋមានសុខភាពល្អ​ សម្រាប់ចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេស។ ជាមួយគ្នានេះ, នៅពេលដែលទីក្រុងកាន់តែរីកធំ, កំណើន និងដង់ស៊ីតេរបស់ប្រជាពលរដ្ឋក៏កាន់តែកើនឡើង នោះដីដែលសល់សម្រាប់បង្ហូរទឹកកខ្វក់កាន់តែខ្វះ ដែលទាមទារឱ្យមានការគិតគូរអំពីការប្រើប្រាស់ និងការដោះស្រាយទឹកកខ្វក់ និងសំណង់ ជាពិសេសការបង្ហូរទឹកកខ្វក់ ដែលមានធាតុពុលចូលក្នុងប្រព័ន្ធទឹកសាធារណៈ ជាពិសេសនៅបណ្ដារាជធានី ខេត្ត ដែលនៅជាប់ទន្លេ និងសមុទ្រ ហើយរាជរដ្ឋាភិបាលបានរៀបចំច្បាប់ស្ដីពីការគ្រប់គ្រងទឹកកខ្វក់រួចរាល់។ ក្នុងឱកាសនោះដែរ, សម្ដេចធិបតី នាយករដ្ឋមន្ត្រី មានប្រសាសន៍ថា ការអភិវឌ្ឍគឺត្រូវធ្វើពីមួយជំហានទៅមួយជំហាន […]
ads banner
អត្ថបទរបស់ AVI Voice on AMS
ads banner
អត្ថបទរបស់ Cambodia 2050
ads banner