ព័ត៌មានថ្មីបំផុត
ភ្នំពេញ៖ បណ្ឌិត សួន សេរីរដ្ឋា អ្នកតាមដានព្រឹត្តិការណ៍នយោបាយ និងជាប្រធានក្រុមប្រឹក្សាភិបាលវេទិកាសន្តិភាពកម្ពុជា បានមានប្រសាសន៍ថា វត្តមានរបស់លោកជំទាវ ផែថងថាន ស៊ីណាវ៉ាត្រ នាយករដ្ឋមន្ត្រីថៃ ដែលបានបំពេញទស្សនកិច្ចផ្លូវការនៅក្នុងប្រទេសកម្ពុជារយៈពេល ២ថ្ងៃ កន្លងមកនេះ គឺចាប់ពីថ្ងៃទី២៣-២៤ ខែមេសា ឆ្នាំ២០២៥ គឺបង្ហាញអំពីភាតរភាពជាមិត្តភាព ក្នុងខណៈជាប្រទេសភូមិផងរបងជាមួយផង ក្នុងឋានៈជាប្រទេសជាសមាជិកនៃសមាគមអាស៊ានជាមួយគ្នាផង។ ជាពិសេសទំនាក់ទំនងល្អរបស់កម្ពុជាដែលកសាងទំនាក់ទំនងការទូតជាមួយប្រទេសថៃច្រើនទសវត្សមកហើយ។ បណ្ឌិត សួន សេរីរដ្ឋា បានបន្តថា ដំណើរទស្សនកិច្ចនេះ បានកសាងនៅស្ពានមេត្រីភាពរវាងរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលថៃ គឺឲ្យរិតចំណងមិត្តភាពទាំងផ្នែកពាណិជ្ជកម្ម ទាំងផ្នែកសហប្រតិបត្តិការសន្តិសុខនៅក្នុងតំបន់ ក៏ដូចជាសន្តិសុខនៅក្នុងប្រទេសទាំងពីរ គឺទ្វេភាគី ក៏ដូចជាការនាំមកនៅការរិតចំណងការទូតជាន់ខ្ពស់មួយកម្រិតថែមទៀតរវាងកម្ពុជា-ថៃ ឲ្យកាន់តែប្រសើរឡើង ពីព្រោះយើងបានដឹងហើយថា ថៃគឺជាប្រទេសមិនមែនត្រឹមតែប្រទេសជិតខាងរបស់កម្ពុជាទេ គឺថែមទាំងជាប្រទេសដែលមានវប្បធម៌ ប្រពៃណីប្រហាក់ប្រហែលស្រដៀងនឹងកម្ពុជាទៀតផង។ ជាពិសេសគឺជាប្រទេសដែលគោរពបូជាព្រះពុទ្ធសាសនាដូចគ្នា។ ទំនាក់ទំនងល្អនេះ ក៏វាកើតចេញអំពីមរតកនយោបាយដែលបានបន្សល់ទុកពីសម័យដែលដឹកនាំដោយសម្តេចតេជោ ហើយនឹងសម័យអតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ដែលថ្នាក់ដឹកនាំជាន់ចាស់ទាំងពីររូបបានបន្សល់នៅផ្លូវជាដានផ្លូវដ៏ល្អមួយសម្រាប់អ្នកដឹកនាំជាន់ខ្ពស់ គឺសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏ដូចជាលោកជំទាវ ផែថងថាន ស៊ីណាវ៉ាត្រ នាយករដ្ឋមន្ត្រីថៃ ដែលបានមកទស្សនកិច្ចនៅកម្ពុជា។ អ្នកតាមដានព្រឹត្តិការណ៍នយោបាយរូបនេះបានបន្តទៀតថា អ្វីដែលគួរចាប់អារម្មណ៍នោះដូចដែលលោកជំទាវ […]
AVI Voice
គោលបំណងចែករំលែកចំណេះដឹង និងការវិភាគដល់ប្រិយមិត្តអ្នកស្តាប់ជាពិសេសយុវជនលើប្រធានបទសំខាន់ៗដូចជាភូមិសាស្រ្តនយោបាយនិងសេដ្ឋកិច្ចសកលនិងក្នុងតំបន់ការអភិវឌ្ឍដោយចីរភាព សេដ្ឋកិច្ចឌីជីថលនិងនវានុវត្តន៍បច្ចេកវិទ្យាដើម្បីរួមចំណែក ក្នុងការអភិវឌ្ឍនូវសមត្ថភាព និងការយល់ដឹងរបស់យុវជនកម្ពុជាជំនាន់ថ្មីក៏ដូចជា ផ្សព្វផ្សាយឲ្យអន្តរជាតិយល់ដឹងនិងស្គាល់កាន់តែច្បាស់អំពីកម្ពុជា។ —
អត្ថបទរបស់ AVI Voice on AMSCambodia 2050
ផ្តល់ចំនេះដឹងដល់អ្នកពាក់ព័ន្ធដើម្បីសហការចូលរួមអភិវឌ្ឍន៍ប្រទេសកម្ពុជា ក្នុងគោលដៅប្រែក្លាយទៅជាប្រទេសចំណូលមធ្យមកំរិតខ្ពស់ តាមរយៈកិច្ចពិភាក្សាសុីជំរៅ បង្កើនសមត្ថភាព ជំនាញ និងចំណេះដឹងលើគ្រប់វិស័យតាមរយៈការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា និងតភ្ជាប់ទំនាក់ទំនងនៅឆាកអន្តរជាតិ។
អត្ថបទរបស់ Cambodia 2050